“ស្នាមញញឹម”

កាលពីខែកក្កដា ខ្ញុំបានចូលរួមជាអ្នកស្ម័គ្រចិត្តរបស់គំរោងមួយដែលមានឈ្មោះថា "Sharing of Smile" របស់ JCI។ វាគឺជាលើកទីពីររបស់ខ្ញុំដែលបានចូលរួមជាមួយកម្មវិធីសប្បុរសធម៌បែបនេះ។ ពួកយើងបានទៅដល់ផ្ទះសហគមន៍មួយឈ្មោះថា «សាលារៀនសហគមន៍សន្តិភាព» នៅខេត្តកំពង់ស្ពឺ។ បើមើលពីសំបកក្រៅគ្រាន់តែជាផ្ទះឈើធម្មតាមួយ ប៉ុន្តែវាមិនមែនបែបនោះទេ! វាគឺជាកន្លែងមួយដែលក្មេងៗអាចមកសិក្សាបន្ថែមជាពិសេសគឺភាសាអង់គ្លេសនេះឯង។ មិនមែនតែប៉ុណ្ណឹងទេ ថែមទាំងមានកុំព្យូទ័រសម្រាប់បង្រៀនដល់ក្មេងៗទៀតផង។ និយាយបែបនេះសឹងតែមិនជឿសោះ! គ្រាន់តែផ្ទះឈើមួយសោះតែអាចធ្វើជាកន្លែងសម្រាប់ក្មេងៗសិក្សាទៅកើត? វាក៏ជារឿងមួយដែលគួរឲ្យស្ញើចសរសើរដល់គ្រួសារនៃម្ចាស់ផ្ទះនេះដែលហ៊ានលះបង់កម្លាំងកាយចិត្តយកចិត្តទុកដាក់ក្នុងការផ្ដល់ចំណេះដឹងដល់ក្មេងៗនៅទីនោះ។ តាមរយៈគម្រោងមួយនេះខ្ញុំបានរៀនសូត្រយ៉ាងច្រើនពីកុមារនៅទីនោះ។ ទោះបីសម្ភារៈសិក្សាររបស់ពួកគេមិនមានភាពទាន់សម័យដូចនៅទីក្រុងក៏ដោយ ប៉ុន្តែខ្ញុំអាចមើលឃើញពីការចង់ចេះចង់ដឹងរបស់ពួកគេ ព្រមទាំងការខិតខំរបស់គេក្នុងការសិក្សារនេះផងដែរ។ ពួកយើងបានចែករំលែករឿងជាច្រើនជាមួយគ្នាដូចជារឿងអនាម័យ ការរស់នៅប្រចាំថ្ងៃ និងការអប់រំជាដើម។ ខ្ញុំនៅចាំកូនស្រីម្នាក់ឈ្មោះថា សូរិយា។ នាងរួសរាយនិងក្លាហានណាស់! ខ្ញុំបានសួរទៅនាងថា៖ «ចង់ធ្វើអីនៅថ្ងៃអនាគត?» នាងបញ្ចេញស្នាមញញឹមយ៉ាងប្រិមប្រិយរួចឆ្លើយមកថា៖ «ចាស៎! ខ្ញុំចង់ក្លាយជាគ្រូបង្រៀនភាសាអង់គ្លេសនៅថ្ងៃអនាគត» គ្រាន់តែសម្ដីរបស់ក្មេងស្រីនេះហើយធ្វើឲ្យចិត្តខ្ញុំរំភើបក្រៃលែង ទោះជាអនាគតយើងមើលមិនឃើញក៏ដោយតែក៏សប្បាយចិត្តនៅពេលដែលដឹងថាក្មេងៗដូចជាពួកគេក៏ចេះមានក្ដីស្រមៃដែរ។ ខ្ញុំមិនមានអ្វីសម្រាប់ពួកគេនោះទេគ្រាន់តែសង្ឃឹមថាពួកគេនឹងមិនបោះបង់សេចក្ដីព្យាយាមក្នុងការសម្រេចក្ដីស្រមៃមួយនោះ។ ដូចពាក្យស្លោកមួយនិយាយថា: "កុមារប្រៀបដូចជាក្រដាសសមួយសន្លឹក" ខ្ញុំសង្ឃឹមថា សូរិយានឹងក្លាយជាក្រដាសសមួយសន្លឹកដែលពោរពេញទៅដោយពណ៌ស្រស់បំព្រង ដែលធ្វើឲ្យនរណាៗក៏កើតសរសើរ។ តើមានកុមារប៉ុន្មាននាក់ដែលក្រីក្រហើយតស៊ូរៀនសូត្រមិនបោះបង់ការសិក្សាចោល? ខ្ញុំបានសិក្សារស្រាវជ្រាវពីបញ្ហាកុមារនៅកម្ពុជាដែលបានបោះបង់ការសិក្សារចោល។ តាមរយៈទីភ្នាក់ងារជំនួយអាមេរិក USAID ក្នុងគម្រោងមួយដែលមានឈ្មោះថា School Dropout Prevention Pilot Program ដែលមានរយៈពេល៣ឆ្នាំ ​ក្នុងគោលបំណងដើម្បីកាត់បន្ថយការបោះបង់ការសិក្សាររបស់កុមារនៅកម្ពុជា។ មានហេតុផលជាច្រើនដែលជម្រុញឲ្យកុមារនៅកម្ពុជាបោះបង់ការសិក្សារចោល [...]

Advertisements

My second memorable trip-August

'Travel as much as you can since you're young' I can feel this meaningful phrase.I don't know where I should begin this but you know? This is my second memorable trip for 2019. I spent a lot of my time to think about how I should write about this unforgettable trip. The more I spend [...]

我们美好的时光 – Our happy moments

时间过得真快! 没想到我还有今天。 我们每个人都有那开开心心的感情。一晃很多的时间了,我们都也有自己的路。 还没完成了自己的目标,我突然觉得很累。有时候也不想做什么。我怎么会问你 怎么活得好。可能你也感觉这样! 回到那一年,我们的生活很容易。每天都要学习。很无聊!!! 但是你知道吗? 回到那一年,我才发现 那些时光是最快乐的时间的。无聊就是无聊了!可是无聊的时光 是我最高兴的时光。 我喜欢想起我们的回忆。想到我们回忆的时候, 我就很开心。有时,我也很凄凉。 长大以后,我才发现做一个好好的人不是容易的事情。你知道吗? 有时候,我也觉得没有希望 然后也变得失望的人。每个人都一样,对吧? 老师已经问过我: "你以后想做怎样的人?" "做好的人,是吗?" 无聊!!! 我实在告诉你,我不知道自己每天是那个好人。我只怕 我伤了别人。我怕别人受了那暗的感情。我只怕。。。因为我明白那模样的感觉。 长大以后,我才发现我们的人生很孤单。无论你有那最好的人在旁边,最后只留下我们自己。无论我们都觉得很开心,但是我们都很孤单。 时间不等人! 我今年是18岁了。一切都不一样了! 我应该变了好好的孩子对我的妈妈。有时,我想对我妈妈说对不起 因为我让她担心。我只不敢对她说了! 我有很多好的时光 也忘不了。 我见过了很多人 但他们都走了。 我们每个人都有那种的梦想。有时候,也觉得不想起看了这黑的世界。 有很多的活想对你说! 时间都走哪儿了! 最后只能说: "我们不会后悔! " 真的感谢那些好的人 因为他们我学了很多的事情。 我们美好的时光。。。。

គ្រាមួយនៅវិទ្យាល័យ! (ភាគ2)

*ខែមិនា 2018 មួយពព្រិចភ្នែកឆមាសមួយក៏បានមកដល់គ្រប់គ្នាហាក់មមាញឹកជាមួយមេរៀនដល់ហើយ។ និយាយអ្វីតែអ្នកដទៃ សូម្បីតែខ្ញុំក៏រវល់ដែរ។ ម្នាក់ៗគិតតែពីរៀនខ្លះភ្លេចបាយ ខ្លះភ្លេចទឹកព្រោះខ្លាចពេលប្រឡងមិនចេះ។ និយាយតាមត្រង់ គ្មានអីដែលខ្ជិលជាងរៀនអ្វីដែលយើងមិនចង់នោះទេ។ និយាយអីអាប៉ិ សត្យា មុខមិនរីកមួយនោះ មួយរយៈនេះដូចជាមិនសូវមករៀនសោះជិតប្រឡងហើយមើលគេធ្វើឬក តែនិយាយអីវាមិនមែនជារឿងរបស់ខ្ញុំផង។ "លីកា! សត្យាមករៀនអត់?" ខ្ញុំសួរទៅលីកាដែលដៃកំពុងរវល់ចុចទូរស័ព្ទ។ "អត់ដឹងទេ!" គេឆ្លើយមកខ្ញុំដោយចុចដៃឡើងញាប់រញ៉ៃមិនដឹងចុចស្អីខ្លះទេ។ "អ៎!" ខ្ញុំក៏បែរទៅមុខវិញពោរពេញដោយចង្ងល់ក្នុងខួរក្បាល។ ខ្ញុំមិនប្រាកដខ្លួនឯងនោះទេថាតើខ្ញុំមានអារម្មណ៍យ៉ាងណាចំពោះគេ។ ខ្ញុំគ្រាន់តែចង់ដឹងថា តើគេទៅណា ធ្វើអ្វីខ្លះ មានរឿងអីអត់...។ ពេលដែលឃើញគេមកសាលាវិញក៏មានអារម្មណ៍រាងធូរស្រាលបន្តិច។ ខ្ញុំមិនដែលសួរនាំគេអីច្រើននោះទេ តែខ្ញុំចូលចិត្តលួចមើលគេពីក្រោយខ្នង ពេលគេលេងបាល់ ពេលគេដើរទៅកង់ទីន ពេលដែលគេសរសេរអក្សរ ពេលដែលគេសើចជាមួយមិត្តភក្តិរបស់គេ។ ខ្ញុំមិនហ៊ានប្រឈមមុខនឹងគេនោះទេ គ្រប់ពេលដែលខ្ញុំមើលចំភ្នែករបស់គេ ខ្ញុំហាក់មើលឃើញនូវភាពសោកសៅមួយដែលខ្ញុំមិនអាចដឹងបាន។ មិនយូរប៉ុន្មានឆមាសមួយក៏បញ្ចប់ទៅយ៉ាងឆាប់រហ័ស ហើយវ៉ាកងតូចក៏ចូលមកដល់។ សិស្សទូទៅប្រហែលជាអបអរយ៉ាងសប្បាយរីករាយចំពោះវិស្សមកាលដ៏ខ្លីមួយនេះ តែចំពោះសិស្សដែលរៀនទី12ទេដែលយល់អារម្មណ៍នេះ។ និយាយលេងសើចអី ខ្ញុំគ្មានអ្វីក្នងខួរឡើយ។ ប្រហែលពោរពេញទៅដោយ... *ខែកក្កដា 2018 វិស្សមកាល/វ៉ាកងធំបានមកដល់: "បងនឹកអូនធីតាឯងងាប់ហើយ" សម្លេងបងស្រីម្នាក់ដែលអង្គុយតុក្រោយនិយាយមកខ្ញុំ។ ឮហើយចង់ទៅលោតទឹក! "កុំនឹកខ្ញុំដល់ថ្នាក់ស្លាប់អីបង!" និយាយហើយពួកយើងក៏សើចយ៉ាងសប្បាយរីករាយ។ "ធីតា! មកនេះគូរអាវឲ្យ!" លីកាទាញខ្ញុំយកទៅក្រៅថ្នាក់ដែលពេលនោះគ្រប់គ្នាកំពុងយកហ្វឺតសរសេរអ្វីមិនដឹងនៅអាវមិត្តភក្តិរាងៗខ្លួន។ ពេលវេលាពិតជាដើរលឿនមែន [...]

ទៅកាន់មិត្តជាទីស្រលាញ់ – The hunting Memories

ពិភពលោកឯកា យើងបានត្រឹមឈរមើលមនុស្សដែលយើងស្រលាញ់ដើរចេញពីក្នុងជីវិតយើង ទោះបីដឹងថាក្នុងចិត្តអន្ទះសារចង់បានគេត្រឡប់មកវិញ។ ''ការចងចាំ'' "ពេលវេលារសាត់អណ្ដែតទៅយ៉ាងឆ្ងាយសែនឆ្ងាយ នៅឡើយតែខ្ញុំដែលឈរទ្រឹងនៅទីនេះ សម្លឹងទៅកាន់អតីតកាលដ៏ឈឺចាប់ស្របពេលដែលមនុស្សគ្រប់គ្នាកំពុងតែសប្បាយរីករាយជាមួយនឹងជីរិតរបស់ពួកគេ។ ខ្ញុំនៅតែមានអារម្មណ៍ថាខ្ញុំកំពុងស្ថិតនៅក្នុងពេលវេលាទាំងអស់នោះម្ដងទៀត ពេលវេលាដែលខ្ញុំគិតថាវានឹងមានជារៀងរហូត។ អតីតកាលពិតជាមិនអាចកែប្រែបាន ហើយក៏មិនអាចត្រឡប់ទៅវិញម្ដងទៀតបានដែរ ចុះហេតុអីខ្ញុំនៅបន្តគិតវាថាជាកំហុសទៀត? តែយ៉ាងណាមិញ ខ្ញុំមិនបណ្ដោយឱ្យអតីតកាលទាំងនោះមកបំផ្លញបច្ចុប្បន្នរបស់ខ្ញុំឡើយ។ តើរឿងវាពិតជាបញ្ចប់ដោយងាយៗយ៉ាងនេះហ្អែ? ទោះបីខំនិយាយយ៉ាងណាក៏ការឈឺចាប់ទាំងនោះវាបានក្លាយទៅជាស្នាមរបួសដែលកប់ជ្រៅទៅហើយ។ ខ្ញុំហាក់ដូចជាហត់នឹងជីវិត និងការរស់នៅនេះណាស់! រឿងល្អបែរជាកើតឡើងតែមួយភ្លែត ចំណែកឯរឿងអាក្រក់តាមរហូតមិនចេះចប់។ បើចេះតែគិតៗទៅ គ្មានអ្វីឱ្យស្ថិតស្ថេរសោះ... បូករួមទាំងការស្រលាញ់ដែរមែនទេ?? ពិភពលោកនេះប្រែទៅជាកន្លែងមួយដែលខ្ញុំគិតថា គ្មានអ្វីដែលពិតប្រាកដ!! ពេលវេលាដែលបានឆ្លងកាត់កន្លងមកប្រៀបដូចជាសុបិន, សុបិនដែលធ្លាប់សង្ឃឹមយើងនឹងមិនភ្ញាក់រហូត។ មួយពព្រិចភ្នែក សុបិនទាំងនោះបានក្លាយជាការចង់ចាំដ៏ឈឺចាប់សម្រាប់បច្ចុប្បន្នទៅវិញ។ វាបានចាក់ស្រេះនៅក្នុងខួរក្បាលនេះ គ្មានថ្ងៃដែលអាចភ្លេចបាន។ តែរឿងខ្លះក៏មិនប្រាកដថាអាក្រក់រហូតដែរ! ប្រហែលជាត្រូវនិយាយអរគុណផងក៏មិនដឹង។ បើគ្មានអតីតកាលទេ ក៏ប្រហែលជាគ្មានបច្ចុប្បន្ននេះដែរ! ខ្ញុំស្រាប់តែចង់និយាយអរគុណនូវពេលវេលាកន្លងមកដែលធ្វើឱ្យខ្ញុំដឹងថា អ្នកមិនមែនជាមនុស្សម្នាក់នោះដែលនឹងកាន់ដៃរបស់ខ្ញុំដល់ពេលចុងក្រោយ។ ខ្ញុំមិនអាចដឹងថាអនាគតវាទៅជាយ៉ាងណានោះទេ តែក្ដីស្រលាញ់ និងរូបភាពទាំងអស់គឺស្ថិតក្នងការចង់ចាំរបស់ខ្ញុំជារៀងរហូត មិនថាអ្នកភ្លេចឬចាំនោះទេ តែខ្ញុំនឹងនៅជាខ្ញុំ។ មកដល់ពេលនេះ ទោះបីជាអ្នកកំពុងសប្បាយរីករាយហើយខ្ញុំកំពុងកើតទុក្ខក៏ដោយ តែក៏នៅតែអរគុណដល់អ្នកដែលធ្វើឱ្យខ្ញុំរឹងមាំ ហើយរឹតតែរឹងមាំនៅពេលដែលខ្ញុំដឹងថាខ្ញុំមិនអាចយកអ្នកមកវិញបានម្ដងទៀត។ មិនថាគ្រប់រូបភាពទាំងអស់បន្សល់ជាការឈឺចាប់សម្រាប់ខ្ញុំក៏ដោយ, ប៉ុន្តែខ្ញុំនឹងរក្សាការចងចាំទាំងអស់នោះមិនថាវាយូរប៉ុណ្ណានោះទេ។ ខ្ញុំនឹងរស់បន្តទៅមុខទៀតដោយក្ដីសង្ឃឹមទោះបីខ្ញុំដឹងក្នុងចិត្តរបស់ខ្ញុំមានស្នាមរបួសមួយដ៏ជ្រៅ។ ខ្ញុំនៅតែអាចដើរទៅមុខទៀតដោយគ្មានអ្នក ព្រោះខ្ញុំដឹងផ្លូវដែលខ្ញុំចង់ទៅគឺជាផ្លូវដែលអ្នកមិនចង់រួមដំណើរទៅជាមួយ។ ខ្ញុំមិនបន្ទោសអ្នកដោយសារតែអ្នកសម្រេចចិត្តចាកចេញពីខ្ញុំនោះទេ ព្រោះខ្ញុំដឹងថាអ្នកក៏ត្រូវការក្ដីស្រលាញ់មួយដែលអ្នកចង់បាន ហើយប្រហែលជាខ្ញុំមិនមានក្ដីស្រលាញ់គ្រប់គ្រាន់ឱ្យទៅអ្នកដូចដែលអ្នកត្រូវការ ឬមួយអ្នកមានជំរើស។ [...]

Lonely Earth

My voice will be heard. World is a lonely place, Which can never be replaced by human like us; I care how people treat each other, Sometimes I feel insecure to be with them. Here my voice! It'll be heard. I dont want to keep it for any longer anymore. There I try to be [...]